
នៅពេលអ្នកទិញផ្លែឈើដែលនាំចូលពីបរទេស អ្នកគួរពិនិត្យមើលលេខកូដដែលបានបិតនៅលើវា៖
– ប្រសិនបើមានលេខចំនួន៤ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៣ ឬ លេខ៤ មានន័យថា ផ្លែឈើនោះត្រូវបានដាំដុះក្រោមច្បាប់កសិកម្ម ដែលត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន។ ផ្លែឈើទាំងនោះត្រូវបានគេប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមីសិប្បនិម្មិត។
– ប្រសិនបើមានលេខចំនួន៥ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៨ មានន័យថា ផ្លែឈើនោះត្រូវបានគេកែប្រែហ្សែន (GMO) ដូច្នេះអ្នកគួរតែជៀសវាងផ្លែឈើប្រភេទនេះ។
– ប្រសិនបើមានលេខចំនួន៥ខ្ទង់ ដែលចាប់ផ្ដើមដោយ លេខ៩ មានន័យថា ផ្លែឈើនោះគឺជាផ្លែឈើធម្មជាតិ ដែលបានដាំដុះដោយប្រើប្រាស់វិធីសាស្ត្រតាមបែបប្រពៃណី ដោយគ្មានការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬជីគីមីឡើយ។ ផ្លែឈើប្រភេទនេះហើយដែលអ្នកគួរទិញសម្រាប់គ្រួសាររបស់អ្នក៕
ប្រែសម្រួល ៖ sabay (សេង ឡុង)
ប្រភព ៖ healthylifecentar
No comments:
If You Have Any Question Please Comment Back ..