ទឹកប្រាក់តម្លៃ​មេដាយ​មាសដែល​កីឡាករ​នីមួយៗ​នឹង​ទទួល​បានពេល​ត្រឡប់​ទៅ​ប្រទេស​វិញ

ពេល៖  Sunday, August 14, 2016
ពេលនេះ កីឡាករ​តំណាង​ប្រទេស​នីមួយៗ​កំពុង​តែ​ប្រកួត​ដណ្តើម​យក​មេដាយ​ជូន​ជាតិ​ ក្នុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ប្រទេស​ប្រេស៊ីល​។ ចំពោះ​កីឡាករ​ឆ្នើម​ដែល​បាន​មេដាយ​មាស ពេល​ត្រឡប់​ទៅ​វិញ ពួក​គេ​នឹង​បាន​ទទួល​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ ប្រែង​ដើម្បី​មោទន​ភាព​ជាតិ​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​ទឹក​ប្រាក់​តម្លៃ​មេដាយ​មាស​តាម​បណ្តា​ប្រទេស​នីមួយ​៖

ប្រទេស ចំនួនទឹកប្រាក់
អ៊ីតាលី ១៨០ ០០០ ដុល្លារ
រូស្ស៊ី ១៣៥ ០០០ ដុល្លារ
បារាំង ៦៥ ០០០ ដុល្លារ
ចិន ៣១ ៤០០ ដុល្លារ
អាមេរិក ២៥ ០០០ ដុល្លារសិង្ហបូរី៖
មេដាយមាស ៧៤៦​ ០០០ ដុល្លារ
មេដាយប្រាក់ ៣៧៨ ០០០ ដុល្លារ
មេដាយសំរិទ្ធ ១៨៨ ០០០ ដុល្លារ
តៃវ៉ាន់៖
មេដាយមាស ៦៤០ ០០០ ដុល្លារ
មេដាយប្រាក់ ២២៣ ០០០ ដុល្លារ
មេដាយសំរិទ្ធ ១៦០ ០០០ ដុល្លារ
ឥណ្ឌូនេស៊ី៖
មេដាយមាស ៣៨៤ ០០០ ដុល្លារ
មេដាយប្រាក់ ១៥២ ០០០ ដុល្លារ
មេដាយសំរិទ្ធ ៧៦ ០០០ ដុល្លារថៃ៖
មេដាយមាស ២៨៧ ០០០ ដុល្លារ
មេដាយប្រាក់ ១៧២ ០០០ ដុល្លារ
“អាហ្សាក់បៃហ្សាន AZERBAIJAN”
មេដាយមាស ២៥០ ០០០ ដុល្លារ
មេដាយប្រាក់ ១២៤ ០០០ ដុល្លារ
មេដាយសំរិទ្ធ ៦២ ០០០ ដុល្លារ
“កាហ្សាស្ថាន KAZAKHSTAN”
មេដាយមាស ២៥០ ០០០ ដុល្លារ
មេដាយប្រាក់ ១៥០ ០០០ ដុល្លារ
មេដាយសំរិទ្ធ ៧៥ ០០០ ដុល្លារហ្វីលីពីន៖
មេដាយមាស ២១៥ ០០០ ដុល្លារ
មេដាយប្រាក់ ១០៧ ០០០ ដុល្លារ
មេដាយសំរិទ្ធ ៤៣ ០០០ ដុល្លារ
ឥណ្ឌា៖
មេដាយមាស ១៥០ ០០០ ដុល្លារ
មេដាយប្រាក់ ១១២ ០០០ ដុល្លារ
មេដាយសំរិទ្ធ ៧៥ ០០០ ដុល្លារ
កូរ៉េខាងត្បូង៖
មេដាយមាស ៥៥ ០០០ ដុល្លារ
មេដាយប្រាក់ ២៧ ០០០ ដុល្លារ
មេដាយសំរិទ្ធ ១៦ ០០០ ដុល្លារ
អូស្ត្រាលី និងកាណាដា
មេដាយមាស ១៥ ០០០ ដុល្លារ
ដោយឡែក ចក្រភព​អង់គ្លេស​មិន​​បាន​ឱ្យ​ជា​រង្វាន់​ដល់​អត្ត​ពលិក​របស់​ខ្លួន​ដែល​ ទទួល​បាន​មេដាយ​ជូន​ជាតិ​នោះ​ទេ ប៉ុន្តែ​អត្តពលិក​អាច​នឹង​ទទួល​បាន​ការ​ចុះ​កុងត្រា​ឧបត្ថម្ភ​ដែល​មាន​តម្លៃ ​ខ្ពស់​ជាង​ប្រទេស​ដែល​ឱ្យ​ទឹក​ប្រាក់​ច្រើន​ជាង​គេ​ជា​តម្លៃ​មេដាយ​មាស​ទៅ​ កីឡាករ​ទៅ​ទៀត​។​ ចំណែក​ឯ​ប្រទេស​កម្ពុជា​យើង យើង​នៅ​មិន​ទាន់​ដឹង​ឱ្យ​ប្រាក​ដ​ថា​តើ​អត្តពលិក​ដែល​នាំ​មក​ប្រទេស​វិញ​នូវ ​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ នឹង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ជា​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ៕
ប្រភព៖ សារព័ត៌មានបរទេស
ដកស្រង់ពី មហាមាស

Share this

No comments:

If You Have Any Question Please Comment Back ..

ព័ត៌មានពិសេសៗ

អត្ថបទពេញនិយម

ចំនួននៃការទស្សនា