ការរស់នៅក្នុងសង្គមមនុស្សត្រូវយល់ ដឹងអំពីមជ្ឈដ្ឋានជុំវិញ
និងចេះប្រើពាក្យសំដីឲ្យត្រូវតាមកាលៈទេសៈ។ មនុស្សស្គាល់កាលៈទេសៈតែង
ជាទីរាប់អាននៃអ្នកនៅជុំវិញខ្លួន។ ការធ្វើដំណើរទៅណាមកណា
ឬធ្វើការនៅកន្លែងណាមួយ គេត្រូវស្វែងយល់អំពីមនុស្សបីពួក គឺថ្នាក់លើ
ថ្នាក់កណ្តាល និងថ្នាក់ក្រោម និងចេះប្រើពាក្យសំដីត្រូវតាមថ្នាក់នីមួយៗ
និងត្រូវតាមពេលវេលា។
ដើរឲ្យមានបី សំដៅលើការចេះសម្របតាមមជ្ឈដ្ឋានទាំងបី
ពោលគឺចំពោះមនុស្សថ្នាក់លើ (ចៅហ្វាយនាយ ឬអ្នកមានធនធានច្រើន)
យើងត្រូវគោរពប្រណិប័តន៍តិឲ្យលោកទុកចិត្ត
ដើម្បីងាយស្រួលយើងគោរពពឹងពាក់ទៅថ្ងៃក្រោយ ចំពោះមនុស្សថ្នាក់កណ្តាល
(ឋានៈស្មើនឹងយើង) យើងត្រូវរាប់អានឲ្យបានច្រើន
ព្រោះពេលមានអាសន្នអ្នកនោះឯងជាអ្នកមកជួយយើង និងចំពោះមនុស្សថ្នាក់ក្រោម
(អ្នកក្រោមបង្គាប់ ឬសក្តិទាបជាងយើង)
យើងត្រូវចេះរាប់អាននិងផ្តល់រង្វាន់ដើម្បីងាយស្រួលប្រើនៅពេលក្រោយ។

ស្រដីឲ្យមានបួន សំដៅលើការចេះនិយាយឲ្យ ត្រូវកាលៈទេសៈ (១)ចេះនិយាយសរសើរគេ
(២)ចេះនិយាយជំទាស់ (៣)ចេះនិយាយឲ្យគេយល់ និង(៤)ចេះនិយាយសម្របតាមគេ។
ប្រភពពីស្វាគមន៍កម្ពុជា។
ប្រភព ៖ express
No comments:
If You Have Any Question Please Comment Back ..