ស្ថានទូត​២០​នៅ​ថៃ​ចេញ​ការព្រមាន​ដល់់​ពលរដ្ឋ​របស់​ពួកគេ​បន្ទាប់ពី​បំផ្ទុះ​គ្រាប់បែក​សម្លាប់​៤​នាក់​និង​៣៥​នាក់​រងរបួស

ពេល៖  Sunday, August 14, 2016
ស្ថានទូត ​បរទេស​ចំនួន​២០​នៅ​ប្រទេស​ថៃ បាន​ព្រមាន​ដល់​ពល់រដ្ឋ​របស់​ពួក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ក្នុងការ ​ធ្វើដំណើរ​បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ ចំនួន​៧​នៅ​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក ដោយ​
​បណ្តាល​ស្លាប់​ មនុស្ស​៤​នាក់​និង​មនុស្ស​៣៥​នាក់​ដែល​រួមទាំង​ជនបរទេស​យ៉ាងតិចណាស់​១០​នាក់ ​បាន​រងរបួស​។​
ក្នុងចំណោម ​ក្រុម​ស្ថានទូត​ដែល​ចេញ​ការព្រមាន​នេះ គឺ​រួមបញ្ចូល​ទាំង​ប្រទេស  សហរដ្ឋ​អាម​រិ​ក អង់គ្លេស អូស្ត្រាលី​ នូ​វែ​ល​សេ​ឡង់  ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ស៊ុយអែត ន័​រវេ​ស ស្វី​ស អូទ្រីស  អ៊ីតាលី ប្រេ​ស៊ី​ល បារាំង អាល្លឺម៉ង់ ហុង​គ្រី
​និង សិង​បុរី​។​

​ការវាយប្រហារ​ដោយ​ បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​ស​រុ​ប​ចំនួន​១៣​គ្រាប់​និង​ការ​លួច​ ដុតបំផ្លាញ​ចំនួន​៤​លើក​នេះ​បានកើត​ឡើង​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ និង​នៅ​ទីក្រុង​ទេសចរណ៍​Hua Hin កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​សុក្រ​។ ​នេះ​បើ​យោងតាម​វេ​ប​សាយ www.bangkokpost.com​។​

​ក្រសួងការបរទេស​អា ​ល្លឺ​ម៉​ង់​បាន​និយាយថា ការវាយប្រហារ​បន្ថែម​ទៀត ទំនងជា​មិនអាច​ច្រានចោល​បាន​នោះទេ​ស្រប​ពេលដែល ស្ថានទូត​អាមេរិក ក៏បាន​លើកឡើង​ផងដែរ​អំពី​សេចក្តីរាយការណ៍​ដែល​អាចមាន​ការវាយប្រហា​រ​​ដោយ​ បំផ្ទុះ​គ្រាប់បែក​បន្ថែមទៀត នៅ​ខេត្ត​មួយចំនួន នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​



Share this

No comments:

If You Have Any Question Please Comment Back ..

ព័ត៌មានពិសេសៗ

អត្ថបទពេញនិយម

ចំនួននៃការទស្សនា